‹

គោលការណ៍ឯកជនភាព

តម្រាហោរាសាស្ត្រខ្មែរ · កែប្រែចុងក្រោយថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦

ទិន្នន័យដែលយើងប្រមូល

នៅពេលបង្កើត និងប្រើគណនី យើងអាចរក្សាទុក Username, Email ឬលេខទូរសព្ទ ពាក្យសម្ងាត់ដែលបានបម្លែងជាកូដសុវត្ថិភាព ព័ត៌មានប្រវត្តិរូប រូបថត ថ្ងៃ ម៉ោង និងទីកន្លែងកំណើត ព័ត៌មាន Session និងប្រវត្តិចូលប្រើ។ យើងក៏រក្សាសញ្ញាសម្គាល់ឧបករណ៍អនាមិក ប្រភេទ Platform (Android, iOS ឬ Web) និងចំនួនទំព័រដែលបានមើលសម្រាប់ស្ថិតិសេវាកម្ម។

របៀបប្រើទិន្នន័យ

  • ផ្តល់ការគណនាប្រតិទិន និងហោរាសាស្ត្រដែលអ្នកស្នើសុំ
  • រក្សាគណនីឲ្យមានសុវត្ថិភាព និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
  • គ្រប់គ្រងការសាកល្បង សេវាកម្ម និងសំណើរបស់អ្នក
  • វាស់ស្ថិរភាព កែលម្អកម្មវិធី និងការពារការប្រើប្រាស់មិនត្រឹមត្រូវ

កម្មវិធីមិនអានទីតាំងឧបករណ៍ដោយស្វ័យប្រវត្តិទេ។ ទីកន្លែងដែលប្រើក្នុងការគណនា គឺជាព័ត៌មានដែលអ្នកជ្រើសរើស ឬបញ្ចូល។

ការចែករំលែក និងសុវត្ថិភាព

យើងមិនលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទេ។ ទិន្នន័យអាចត្រូវបានដំណើរការដោយសេវា Hosting, Email/SMS និង Store ដែលចាំបាច់សម្រាប់ដំណើរការកម្មវិធី ឬនៅពេលច្បាប់តម្រូវ។ យើងប្រើការកំណត់សិទ្ធិ Session, កូដសុវត្ថិភាពសម្រាប់ពាក្យសម្ងាត់ និងការភ្ជាប់ HTTPS លើសេវា Online។

ការរក្សាទុក និងលុបទិន្នន័យ

ទិន្នន័យគណនីត្រូវបានរក្សាទុករហូតដល់អ្នកលុបគណនី ឬរហូតដល់វាមិនចាំបាច់សម្រាប់គោលបំណងខាងលើ។ អ្នកអាចលុបគណនីក្នុងផ្ទាំងព័ត៌មានផ្ទាល់ខ្លួន ឬប្រើទំព័រ ស្នើលុបគណនី។ ការលុបនឹងដកគណនី ព័ត៌មានផ្ទាល់ខ្លួន រូបថត Session ប្រវត្តិ Login សំណើសេវាកម្ម និងសញ្ញាសម្គាល់អ្នកទស្សនាលើឧបករណ៍នោះ។

ជម្រើស និងទំនាក់ទំនង

អ្នកអាចកែព័ត៌មានផ្ទាល់ខ្លួន ឬលុបគណនីពីកម្មវិធីបានគ្រប់ពេល។ សម្រាប់សំណួរអំពីឯកជនភាព សូមទាក់ទងអ្នកបង្កើតកម្មវិធីតាមលេខ ០៨៦ ២៤៥ ២៤៥។

Google Play purchases

For Android purchases, we send an obfuscated account identifier to Google Play and verify purchase tokens with Google. We store the purchase token, associated account, product, payment state and expiry to provide access, restore purchases and prevent fraud. Google processes the payment details. Deleting your Hora Khmer account removes its purchase-token records from our database; Google retains its own transaction records under its policies.

លុបចោល និងសងប្រាក់វិញចូលគណនីលុបគណនី
We accept: ABA and KHQR